អ្នកចាត់ការក្លឹប Leicester City លោក Brendan Rodgers បានច្រានចោលការផ្លាស់ប្តូរមួយសម្រាប់ខ្សែ បម្រើ កណ្តាល Yuri Tielemans ដែលត្រូវបានលេចលឺថានឹងការចាកចេញពីក្របខ័ណ្ឌ Premier League នៅរដូវក្តៅនេះ។ កីឡាករអន្តរជាតិបែលហ្ស៊ិករូបនេះបានបដិសេធមិនបន្តកុងត្រាថ្មីជាមួយ ក្រុមចចក ដោយកិច្ចសន្យាបច្ចុប្បន្នរបស់គាត់នឹងផុតកំណត់នៅខែមិថុនា ក្នុងនោះក៍មានក្លឹបដូចជា Liverpool, Manchester United និង Arsenal ត្រូវបានគេរាយការណ៍ថាចាប់អារម្មណ៍។ ការចាប់អារម្មណ៍នេះដែរលោក Brendan Rodgers ចេញមកសារភាពថាពួកគេនឹងមិនអាចរារាំងតារាសំខាន់បានទេ ជាមួយនឹងកិច្ចសន្យាដែលជិតផុតកំណត់ ប៉ុន្តែការពិតគឺថា នៅពេលដែលកីឡាករម្នាក់បង្ហាញទម្រង់លេងល្អនៅ Leicester គាត់ប្រហែលជាចង់បន្តទៅលេងឱ្យក្លឹបផ្សេង ដូច្នេះយើងអាចត្រៀមខ្លួនសម្រាប់រឿងនោះតែប៉ុណ្ណោះ លោកបាននិយាយបន្ថែម។