ភូមា គឺក្រុមទី ២ ហើយដែលបានដកខ្លួនចេញពី AFF U23 ដោយក្រុមដែលដកខ្លួនមុនគេគឺ ឥណ្ឌូនេស៊ី ទាំងពីរក្រុមនេះ សុទ្ធតែរងក្រោមហេតុតែមួយ គឺ កូវិដ 19 ដោយការធ្វើតេស្តមុនការប្រកួត គឺរកឃើញ មានវិជ្ជមាន ទាំងកីឡាករ និង បុគ្គលិកបំរើការក្នុងក្រុម។
សហព័ន្ធកីឡាបាល់ទាត់មីយ៉ាន់ម៉ា (MFF) បានប្រកាសការសម្រេចចិត្តដកខ្លួនចេញពីការប្រកួតពានរង្វាន់ AFF U-23 Championship ដែលកំពុងដំណើរការយ៉ាងរលូន ដោយសារករណី Covid-19 ទៅលើក្រុមកីឡាករ និងបុគ្គលិក មួយ ចំនួន។ ដោយសារមូលហេតុនេះហើយការប្រកួតរវាងម៉ាឡេស៊ី និងភូមា ដែលនិងត្រូវលេងនាវេលាម៉ោង 4 ល្ងាចនេះត្រូវ បានលុបចោល ហើយភូមាក៍បានប្រកាសដលខ្លួនចេញដែរ ដើម្បីចៀសវាងការឆ្លងកាន់តែច្រើនថែមទៀត ក្នុងការប្រកួត ជម្រុះ។
ប្រធានសហពន្ធ័ បាល់ទាត់កម្ពុជា មានការសោកស្តាយយ៉ាងខ្លាំំងចំការដកខ្លួនរបស់ ភូមា តែនេះគឺដើម្បីសុវត្ថិភាព និង សុខភាព របស់អ្នកគ្រប់គ្នា គឺត្រូវតែបង្ខំចិត្តដកខ្លួនចេញ។
ដូចនេះក្នុង ពូល B នៅសល់តែ ម៉ាឡេស៊ី និង ឡាវ ដែលនិងត្រូវជួបគ្នា នាថ្ងៃទី 18 កុម្ភៈ នេះ