ស្ថានភាពនៅពេលនេះការឆ្លងរាតត្បាត គឺមានទំហំកាន់តែធំ ដោយសារ វីរុសបំប្លែងថ្មីនេះ មានការចំលងលឿន តែការព្យា បាលចំពោះកំរិតស្រាល និងមធ្យម គឺជាសះស្បើយបានលឿន និងអាចអនុវត្តដោយខ្លួនឯងនៅផ្ទះបាន។
ខាងក្រោមជាការចែករំលែកខ្លះនៃអាការៈ និងការព្យាបាល៖
-អាការៈ ៖
ចំពោះអ្នកជំងឺនីមួយៗ គឺមិនដូចគ្នាទេ ដោយសារអ្នកខ្លះមានអង់ទីគរ័ច្រើន និងខ្លាំង ដែលមិនអាចអោយពួកគាត់ មានការធ្វើទុក្ខ ឬចេញរោគសញ្ញា។ តែចំពោះអ្នកមានសុខភាពរាងខ្សោយនិងចេញមកលឿន ដោយសញ្ញាទាំងនោះមាន ដូចជា ឈឺក្បាលតិចតួច វិលមុខ ផ្តាសសាយ មានហៀរសំបោរ ក្អកស្ងួត (ពេលយប់ និងទាបភ្លឺ) ក្តៅភ្នែក តឹងច្រមុះ (ស្ល្រេសឡើងលឿង) ឈឺតាមសាច់ដុំ ខ្ទោកៗ ម្តងម្តាល បែកញើសស្អិត ខុសប្រក្រតី និងអាចមើលស្រវាំង ពេលខ្លះ ទាំង នេះជាអាការៈស្រាល និងមធ្យមទេ ចំពោះកំរិតធ្ងន់ គឺមានការដកដង្ហើមរាងញាប់ ថប់ៗ ចង់ស្ទះ ក្នុងខ្លួនខ្វះអុកស៊ីសែន សញ្ញានេះមិនអាចព្យាបាលនៅផ្ទះបានទេ គឺត្រូវទៅមន្ទីរពេទ្យ។
-ការព្យាបាល កំរិតស្រាល និងមធ្យម៖
បញ្ជាក់ថានៅពេលដែលយើងធ្វើតេស តាមរយៈតេសរហស័ឃើញសញ្ញាវិជ្ជមានហើយនោះ វាមានន័យថា វីរុសបានចូល ខ្លួនយើងហើយ តែមិនមេនចូលទៅត្រូវតែធ្ងន់នោះទេ ព្រោះយើងម្នាក់ៗសុទ្ធតែមានអង់ទីគរ័ប្រឆាំង គ្រាន់ពេលខ្លះចំនួន ប្រឆាំងមិនគ្រប់គ្រាន់ដែលតំរូវអោយយើងត្រេូវប្រើថ្នាំជំនួយដើម្បីសំលាប់វីរុស។
ក្នុងករណីដែលយើងមិនមានចេញរោគសញ្ញាដូចជាឈឺសាច់ដំុខ្លាំង ក្តៅខ្លាំង ឈឺក ខ្លាំង នោះយើងកុំទាន់អាលប្រើថ្នាំ សំលាប់មេរោគកូវិដ Molnupiravir ភ្លាមៗ គឺយើងត្រូវប្រើថ្នាំតាមរោគសញ្ញានីមួយៗ សិនអោយមានសភាពធូរស្រាល ក្រោយមួយសប្តាហ័ ធ្វើតេសម្តងទៀត ទាំងតេសរហ័ស និងម៉ាស៊ីន PCR ដើម្បីអោយប្រាកដថា អស់វីរុស។ ថ្នាំសំលាប់ វីរុស Molnupiravir ត្រូវអនុញ្ញាតអោយប្រើតែរយៈ 5ថ្ងៃទេ មិនអោយលើស ព្រោះថាវានិងមានផលប៉ះពាល់នាពេល ខាងមុខដែលយើងមិនដឹងមុន និងមិនមានការបញ្ជាក់ណាមួយនៅឡើយ។
ត្រូវនៅដាច់ដោយឡែកពីអ្នកផ្ទះ និងអ្នកដទៃ ពិសេសស្រ្តីមានផ្ទៃពោះ ត្រូវរស់នៅប្រកបដោយអនាមយ័ បន្ទប់គេង ត្រូវមានខ្យល់ចេញចូលគ្រប់គ្រាន់ មានពន្លឺថ្ងៃ មិនហប់។ បើអាចសូមធ្វើការឆ្ពង់ មួយថ្ងៃម្តង