កាលពីចុងខែមករាកីឡាករ វយ័ 20 ឆ្នាំរូបនេះត្រូវបានប៉ូលីសធ្វើការឃាត់ខ្លួនពីបទ រំលោភសេពសន្ថវៈ ជាមួយនិងប្រើអំពើ ហិង្សាផងដែរ។ ចុងក្រោយនេះបណ្តាលក្រុមហ៊ុនជាច្រើនបានដកខ្លួនក្នុងការសហការណ៍ជាមួយ Greenwood ក្នុងការ ផ្សព្វផ្សាយផលិតផល ក៍ដូចជាការឧបត្ថម្ភផ្សេងៗផងដែរ។
មុននេះ Greenwood ត្រូវបានដកចេញពី FIFA 22, eFootball និង PES វីដេអូហ្គេមនៅដើមខែនេះ។ បន្តិចទៀត មុននឹងការសម្រេចត្រូវបានធ្វើឡើងនៅថ្ងៃទី24 ខែកុម្ភៈ។ មិនត្រឹមតែជាមួយនឹងហ្គេមប៉ុណ្ណោះទេ ប៉ុន្តែអ្នកឧបត្ថម្ភជីវិតពិតរបស់លោក Nike ក៏បានប្រកាសពីការដកខ្លួន និងការផ្សព្វផ្សាយពី Greenwood ជាភ្នាក់ងាររបស់ពួកគេផងដែរ។
ទោះជាយ៉ាងណាក៏ដោយ របាយការណ៍ពី The Sun ក៏បានបញ្ជាក់ផងដែរថា ទោះបីជាគាត់ត្រូវបានដកសិទ្ធិពីបិសាចក្រហមក៏ដោយ ក៏គាត់នៅតែទទួលបានប្រាក់ខែដដែលគឺ 75,000 ផោនក្នុងមួយសប្តាហ៍។ ខ្លួនលោកផ្ទាល់មិនបានចេញផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយណាមួយទេ ក្នុងការប្រឆាំងនឹងការចោទប្រកាន់៕