ពេលនេះពិភពលោកកំពុងតែ តាមដានយ៉ាងសកម្មជាមួយព្រឹត្តិការណ៍ រវាង រុស្សី និងអ៊ុយក្រែន តាមរយៈបណ្តាញសង្គម ផ្សេងៗ ដូចជា Facebook, Twitter, Instagram ជាដើម ដែលការតាមដានទាំងនេះគឺត្រូវការ អ៊ឹនធឺណេត។
ស្របពេលនេះមហាសេដ្ឋី និយាយថា Elon Musk បាននិយាយថា សេវាអ៊ីនធឺណិតតាមផ្កាយរណបមាននៅអ៊ុយក្រែន ដោយសារការវាយប្រហាររបស់រុស្ស៊ីរំខានប្រពន្ធ័ អ៊ីនធឺណិត។ គាត់បន្ថែមថា សេវាអ៊ីនធឺណិតតាមផ្កាយរណប Starlink របស់ក្រុមហ៊ុនមាននៅក្នុងអ៊ុយក្រែន ហើយ SpaceX កំពុងបញ្ជូនស្ថានីយបន្ថែមទៀតទៅកាន់ប្រទេស ដែលអ៊ីនធឺណិតរបស់ពួកគេត្រូវបានរំខានដោយសារតែការលុកលុយរបស់រុស្ស៊ី។ សេវា Starlink ឥឡូវនេះសកម្មនៅក្នុងអ៊ុយក្រែន លោក Musk បានសរសេរនៅលើ Twitter កាលពីថ្ងៃសៅរ៍។
ក្នុងនោះគេបានមើលឃើញថាមានការឆ្លើយឆ្លងសារតាមរយៈ Twitter រវាងលោក Elon Musk ជាមួយនិងរដ្ធមន្រ្តី អ៊ុយ ក្រែនមួយរូបដោយអត្ថនយ័គឺថា៖ @elonmusk ខណៈពេលដែលអ្នកព្យាយាមធ្វើអាណានិគមលើភពអង្គារ – រុស្ស៊ីព្យាយាមកាន់កាប់អ៊ុយក្រែន! ខណៈពេលដែលគ្រាប់រ៉ុក្កែតរបស់អ្នកបានចុះចតដោយជោគជ័យ រ៉ុក្កែតរុស្ស៊ីវាយប្រហារប្រជាជនអ៊ុយក្រែន!” លោក Mykhailo Fedorov ឧបនាយករដ្ឋមន្ត្រីអ៊ុយក្រែនបាននិយាយនៅលើ Twitter ។
លោក Elon Musk បានឆ្លើយតបទៅវិញថា សេវា Starlink ឥឡូវនេះសកម្មក្នុងប្រទេសអ៊ុយក្រែន ស្ថានីយច្រើនទៀតត្រូវបាននិងកំពុងដំឡើងនៅតាមផ្លូវ។ អ្នកឃ្លាំមើលអ៊ីនធឺណិតបាននិយាយកាលពីថ្ងៃសៅរ៍ថា ការតភ្ជាប់អ៊ីធឺណិតក្នុងប្រទេសអ៊ុយក្រែនត្រូវបានរងផលប៉ះពាល់ដោយការឈ្លានពានរបស់រុស្ស៊ី ជាពិសេសនៅតំបន់ភាគខាងត្បូង និងភាគខាងកើតនៃប្រទេស ដែលជាកន្លែងរងការប្រយុទ្ធគ្នាខ្លាំងជាងគេ។
ខណៈពេលដែលការចំណាយខ្ពស់ក្នុងការដាក់ពង្រាយ បច្ចេកវិទ្យាផ្កាយរណបអាចផ្តល់អ៊ីនធឺណិតសម្រាប់អ្នកដែលរស់នៅក្នុងតំបន់ជនបទ ឬកន្លែងដែលពិបាកផ្តល់សេវា ដែលខ្សែកាបអុបទិក មិនអាចទៅដល់បាន។ បច្ចេកវិជ្ជានេះក៏អាចជាគន្លឹះដ៏សំខាន់មួយនៅពេលដែលខ្យល់ព្យុះសង្ឃរា ឬគ្រោះធម្មជាតិផ្សេងទៀតរំខានដល់ទំនាក់ទំនង។
Musk បាននិយាយកាលពីថ្ងៃទី 15 ខែមករាថា SpaceX មានផ្កាយរណប Starlink ចំនួន 1,469 សកម្ម និង 272 ផ្លាស់ទីទៅកាន់គន្លងប្រតិបត្តិការក្នុងពេលឆាប់ៗនេះ។