ប្រធានាធិបតីអ៊ុយក្រែនបដិសេធសំណើរបស់រុស្ស៊ីក្នុងការចរចាក្នុងប្រទេសបេឡារុស ខណៈកម្លាំងរបស់ក្រុងម៉ូស្គូទម្លុះការការពារក្រុងភាគខាងកើតនៃប្រទេសអ៊ុយក្រែន។
ខាងក្រោមជាចំនុចសំខាន់ៗនៃការវិវត្តន៍នៃភាគីទាំំងពីរ៖
- ទាហានរុស្ស៊ីបានចូលទៅក្នុងទីក្រុងធំទីពីររបស់អ៊ុយក្រែន គឺក្រុង Kharkiv ជាកន្លែងដែលការប្រយុទ្ធគ្នានៅតាមផ្លូវកំពុងកើតឡើង។
– ប្រធានាធិបតី Volodymyr Zelenskyy និយាយថា អ៊ុយក្រែនត្រៀមខ្លួនរួចជាស្រេចសម្រាប់កិច្ចចរចាសន្តិភាព ប៉ុន្តែមិនមែននៅកន្លែងដែលមូស្គូពេញចិត្តនៅប្រទេសបេឡារុស្សនោះទេ។
– អង្គការសហប្រជាជាតិបាននិយាយថា ជនជាតិអ៊ុយក្រែនជាង 200,000 នាក់បានភៀសខ្លួនចេញពីប្រទេសចាប់តាំងពីការចាប់ផ្តើមនៃការវាយលុករបស់ទីក្រុងម៉ូស្គូ។
– ការវាយប្រហារបានកំណត់គោលដៅកន្លែងផលិតប្រេង និងឧស្ម័នរបស់អ៊ុយក្រែន ដោយបានឆេះឃ្លាំងមួយនៅជិតរដ្ឋធានី Kyiv។
– មហាអំណាចលោកខាងលិចដាក់ទណ្ឌកម្មលើក្រុងមូស្គូ ឆ្ពោះទៅផ្គត់ផ្គង់អាវុធដល់អ៊ុយក្រែន។
មកទល់ពេលនេះរុស្សីបានគ្រប់គ្រងតំបន់មួយចំនួនតាមបណ្តោយព្រំដែនរវាងរុស្សី និងអ៊ុយក្រែនហើយ ក៍និងកំពុងព្យា យាមសម្រុកចូលបន្តទៀត ក្នុងករណីមិនមានការចរចារណាមួយបានធ្វើឡើង។
– តំបន់ក្រហមគឺត្រូវបានគ្រប់គ្រងដោយ រុស្សី ហើយក៍កំពុងបន្តទៅមុខទៀត
– ចំពោះតំបន់ គ្រីមៀរ ទព័រុស្សីក៍បានគ្រប់គ្រង និងសម្រុកចូលទៅទីក្រុង គីវផងដែរ។