ក្រោយពេលដែរ Paris Saint-Germain ត្រូវបានធ្លាក់ចេញពី Champions League ក្រោមថ្វីជើងក្រុមយក្ស ស Real Madrid ដោយលទ្ធផល 3-1 រួចមក កីឡាករក្នុង ក្រុម Paris Saint-Germain ហាក់កំពុងមានភាពច្របូក ច្របល ជាពិសេសកីឡាករសំខាន់ក្នុងក្រុម។
ក្រោយពេលដែលមានការរិះគន់ជាច្រើន ពីសំណាក់អ្នកគាំទ្រ របស់ Paris Saint-Germain ទៅលើកីឡាករពីររូបគឺ Lionel Messi និង Neymar ពេលនេះ មានពាក្យចចាមអារ៉ាមថា Messi និងវិលត្រឡប់ទៅក្លឹបចាស់ Barcelona វិញក្រោយពេលដែលឪពុករបស់គាត់ Jorge Messi បានទូរស័ព្ទទៅក្លឹបដើម្បីពិភាក្សាដូចគ្នា។ ប៉ុន្តែបើយោងតាមការ រាយការណ៏ផ្សេងមួយទៀតរបស់ SPORT បានបញ្ជាក់ថា កីឡាករ អាហ្សង់ទីនរូបនេះ មិនអាចនិងវិលទៅក្លឹបចាស់បាន ទេ ហើយ Lionel Messi ក៏មិនដែរបានទាក់ជាមួយ Joan Laporta ហើយឪពុករបស់គាត់មិនដែលនិយាយជាមួយក្លឹបក្នុងការវិលត្រឡប់នោះទេ។
Messi និង Laporta មិនបាននិយាយគ្នាទេ ចាប់តាំងពីអតីតកីឡាកររូបនេះបានស្រក់ទឹកភ្នែកនៅឯកីឡដ្ឋាន Camp Nou អំឡុងពេលពិធីលាគ្នារបស់គាត់។ តាមពិតទៅ របាយការណ៍បញ្ជាក់ថា Messi ចង់គោរពកិច្ចសន្យារបស់គាត់ជាមួយ PSG ទោះបីជាគាត់ខូចចិត្តចំពោះការធ្លាក់ចេញពី UCL។ កិច្ចសន្យាបច្ចុប្បន្នរបស់គាត់នឹងចប់នៅរដូវក្ដៅរដូវកាលក្រោយ ប៉ុន្តែវាគ្មានឱកាសដែលគាត់នឹងត្រលប់មកវិញទេ។