លោក Ralf Rangnick បាននិយាយរិះគន់ខ្លះៗ ទាក់ទងទៅនិងអាជ្ញារកណ្តាលកាត់សេចក្តីយប់មិញ ក្រោយពេលដែល បិសាចក្រហមបានចាញ់ក្រុមភ្ញៀវដោយលទ្ធផល 1-0 តែតបញ្ចូលទីដោយកីឡាករ R. Lodi របស់ Atletico Madrid នៅនាទី 41។
លោក Ralf Rangnick បានប្រាប់សារពត៍មាន BT Sport ថា ក្រុមរបស់យើងគឺលេងបានល្អខ្លាំង ជាមួយនិងថាមពល ក៍អស្ចារ្យ ដែលហាក់មិនមានសំណាង ដែលពួកយើងមិនអាចរកគ្រាប់បាល់បាន មួយឬពីរគ្រាប់។ យើងមានពេលវេលាដ៍ ល្អៗជាច្រើនក្នុងការស្វែងរកគ្រាប់បាល់ នៅតង់ទីមួយតែអ្វីដែលពិបាកគឺនៅពេលគេវាយបក យើងរបូតគ្រាប់បាល់។ លោក ក៍បានបន្ថែមថាចូលដល់់តង់ទី 2 ការលេងរបស់យើងហាក់មានអ្វីមករារាំង ដែលពិបាកបំផុតសម្រាប់យើង។
លោកក៍បាននិយាយទាក់ទងទៅនិងការដួលរបស់ Anthony Elanga ពីការដណ្តើមបាល់របស់ កីឡាករ Atletico តែ អាជ្ញារកណ្តាលក្នុងទីលាន និងខ្សែបន្ទាត់ ហាក់មើលមិនឃើញ និងបណ្តាលអោយក្រុមភ្ញៀវរកបាន មួយគ្រាប់មុនចប់តង់ទី មួយ។ លោកបានសរសើរថា ការ ការពាររបស់យើងនៅថ្ងៃនេះគឺល្អខ្លាំងណាស់ តែយើងមិនមានសំណាង។