Month: June 2022

Barcelona ស្ទាក់ស្ទើរការនាំ Lewandowski

ចំពោះការនាំយក Lewandowski មកកាន់ក្លឹបហាក់នៅមានភាពស្រពិចស្រពិលនៅឡើយ ដោយសារតែតម្លៃ និងលក្ខណ្ឌមិនត្រូវ និងមូលហេតុមួយទៀតអាចមកពីក្លឹប Barcelona​​ កំពុងមានបញ្ហាចំពោះហិរញ្ញវត្ថុផងដែរ។ Lewandowski​ បានមានទំនាក់ទំនងជាមួយ Barcelona​​ ដោយផ្ទាល់មុនពេលដែលមាន​ការស្នើរនិងចរចារ​ជា​មួយ Bayern​ ចំពោះតម្លៃនៃការផ្ទេរ គឺ 40លានអឺរ៉ូ បូកបន្ថែមនិងប្រាក់ផ្សេងៗទៀត។ ពេលនេះគាត់និងរងចាំ ការបញ្ជាក់ម្តងទៀតពីខាង Barcelona​​។…

De Jong និងមកបិសាចក្រហមដែរទេ?

ការចរចារអស់រយៈពេលជាយូរចំពោះការចង់បាន De Jong​ មកកាន់ក្លឹបបិសាចក្រហម នៅតែបន្តនិងស្ថិតក្នុង ការដាមដានដោយសារថា លក្ខខណ្ឌខ្លះមិនទាន់ព្រមព្រៀងគ្នានៅឡើយ។ Barcelona បានដាក់ចេញនៅតម្លៃមួយដែលធ្វើអោយ Manchester United ពិបាកសម្រេចចិត្តដោយសារតែ តម្លៃខ្ពស់។​ ចំពោះតម្លៃ ដែលខាង Barcelona ដាក់លក់គឺ 65លានអឺរ៉ូ និងរួមបញ្ចូលប្រាក់ផ្សេងៗទៀតដែល ធ្វើអោយកើនដល់ប្រមាណ…

សមាជិកមួយរូបទៀតរបស់ Man City ចាកចេញ

ក្នុងរដូវកាលថ្មីនេះការដោះដូរកីឡាករគឺមានសភាពមមាញឹកខ្លាំងណាស់ ដោយមានការដោះដូរទៅមក ជាមួយ តម្លៃទីផ្សារ ដែលមានភាពប្រកួតប្រជែងខ្លាំង ក្នុងការដណ្តើមយកកីឡាករខ្លាំង។ មុននេះកីឡាករ Gabriel Jesus​ បានសម្រេចចិត្តចាកចេញទៅកាន់ក្លឹប កាំភ្លើងធំរួចរាល់ហើយ ពេលនេះកីឡា ករ Fernandinho ក៍និងត្រៀមចាកចេញទៅកាន់ទ្រនំថ្មីផងដែរ។ ក្លឹបថ្មីដែលគាត់និងបន្តអាជីពនោះគឺក្លឹប នៅប្រទេសប្រេស៊ីល Athletico Paranaense ជាមួយការផ្ទេរដោយមិន​គិតថ្លៃ…

Arsenal ត្រៀមស្វាគមន៏សមាជិកថ្មី

កាលពីរដូវកាលមុន ក្រុមកាំភ្លើងធំ​​ Arsenal ធ្វើបានយ៉ាងល្អដោយឈរនៅលំដាប់លេខរៀងទី 5 ហើយពេល នេះក្លឹបកំពុងពង្រឹងក្រុមអោយកាន់តែល្អ ដោយបាននិងកំពុងនាំយកកីឡាករមកពីក្លឹបមេឃខៀវ Man City។ Gabriel Jesus គឹជាកីឡាករមួយរូបដែល កាំភ្លើងធំចង់បានមកចូលរួមក្លឹប ក្នុងគោលបំណងថាក្លឹបអាចនិង លើកពានរង្វាន់ណាមួយ នៅរដូវកាលក្រោយ។ Gabriel Jesus និងធ្វើដំណើរទៅកាន់ប្រទេស…

វគ្គផ្តាច់ព្រ័ត្រ បាល់ទាត់ក្នុងសាល Tiger 2021

ការចម្រុះអស់ 20ក្រុម កន្លងមក រហូតដល់ថ្ងៃទី 26 មិថុនា​ 2022 គឺជាការប្រកួតផ្តាច់ព្រត្រ័រវាងក្រុម The Blue Warrors ជាមួយ Ov Mal FC។ ការប្រកួតធ្វើទៅ មានភាពស្វិតស្វាញនិងប្រុងប្រយត្ន័រាងៗខ្លួន ដោយក្រុម Ov Mal…

Paul Pogba រួចរាល់សម្រាប់ការវិលទៅកាន់ Juventus

ដូចបានដឹងរួចមកហើយថា ពេលមុន កីឡាករមាឌធំ Paul Pogba និងចូលរួមជាមួយ Paris តែពត៍មានចុងក្រោយគឺមិន មេនដូចអ្វីដែលយើងឃើញនោះទេ។ ក្លឹបសេះបង្កង់ Juventus បានរៀបចំឯកសាររួចរាល់ហើយសម្រាប់ការផ្ទេរយកកីឡាករ Paul Pogba មកកាន់ទឹកដី អីតាលីវិញ។ ក្លឹបនិងធ្វើការបញ្ជាក់ជាផ្លូវការឆាប់ៗនេះ សម្រាប់ការវិលត្រឡប់របស់ Paul Pogba…

Takumi Minamino ចាកចេញពីហង្សក្រហមហើយ

ពេលនេះកីឡាករអាស៊ី សញ្ញាត្តិជប៉ុន Takumi Minamino បានសម្រេចចុងក្រោយរបស់គាត់ហើយថា និងចាកចេញ។ តាមការបញ្ជាក់របស់ Philippe Clement ថាកីឡាករ Takumi Minamino និងចាកចេញពីហង្សក្រហម Liverpool ជាមួយតម្លៃ 15លានអឺរ៉ូ និងប្រាក់បន្ថែមផ្សេងទៀត 3លានអឺរ៉ូ។ កីឡាករសញ្ញាត្តិជប៉ុនរូបនេះនិងត្រូវចូលរួមជាមួយក្លឹបថ្មី គឺ…

Cristiano Ronaldo​ចាកចេញពីបិសាចក្រហមមេនដែរទេ?

ពេលនេះមានពត៍មានមិនទាន់ផ្លូវការថា កំពូលកីឡាករ Cristiano Ronaldo និងអាចលក់ចេញនៅរដូវក្តៅនេះ។ អ្វីៗហាក់នៅមានភាពស្រពិចស្រពិលនៅឡើយសម្រាប់អនាគតរបស់គាត់ ដោយសារតែតម្លៃនៃកំលាំងពលកម្មរបស់គាត់ នៅតែមានតម្លៃខ្ពស់ ទោះបីជាអាយុច្រើនក៍ដោយ។ បើយោងតាមរបាយការណ៍ថាគ្រូបង្វឹកថ្មី លោក Erik ten Hag ក៍ ដូចជាក្លឹបគឺមិនចង់អោយគាត់ចាកចេញនោះទេ ព្រោះគាត់ជាផ្នែកដ៍សំខាន់មួយនៃក្លឹប។ រហូតមកដល់ពេលនេះមិនទាន់មានក្លឹបណាបង្ហើបពត៍មានថាចង់បានរូបគាត់ទេ គឺកំពុងរងចាំមើលទាំងអស់គ្នាថាតើ គាត់…

ទ្រនំថ្មីរបស់ Gareth Bale គឺផ្កាយ 52

នៅទីបំផុតកីឡាករជើងចាស់របស់ស្តេចស Real Madrid បានសម្រេចចុងក្រោយរបស់ខ្លួនរួចហើយថានិងទៅកាន់ទឹកដីថ្មី ដែលមិនមេន​ជាអង់គ្លេស​ អ៊ុីតាលី អេស្បាញ តែនោះគឺជាទឹកដី សហរដ្ជអាមេរិច។ កុងត្រាដែលមានរយៈពេលមួយឆ្នាំ ដោយមិនមានតម្លៃនៃការផ្ទេរ របស់គាត់មកកាន់ក្លឹប Los Angeles FC ចាំមើលថា គាត់និងបញ្ជប់អាជីពរបស់គាត់នៅលើទឹកដីថ្មី រឺមួយក៍ជាទីកន្លែងដែលល្អសម្រាប់គាត់។

លោក Nasser Al-Khelaifi ថានិងមានការផ្លាស់ប្តូរ

លោក Nasser Al-Khelaifi បាននិយាយលោកចង់មានការផ្លាស់ប្តូរដ៍ធំមួយ ហើយនេះក៍ជាក្តីស្រមៃនិងជាគោលដៅដ៍ធំ របស់គាត់និងក្លឹបផងដែរ។ ប្រធានក្លឹប Paris Saint-Germain លោក Nasser Al-Khelaifi បានព្រមានកីឡាករ ‘bling-bling’ របស់ក្លឹប រួមទាំង Neymar ថាពួកគេអាចនឹងត្រូវបានលក់នៅរដូវក្តៅនេះ ខណៈដែលគាត់ចង់បង្កើតក្រុម Parisians…