គ្រូបង្វឹកក្រុម Roma លោក Jose Mourinho មិនសប្បាយចិត្តបន្ទាប់ពីការចាញ់ការប្រកួត Europa Conference League នៅ Bodo/Glimt ។
Roma បាននាំមុខដោយកីឡាករ Lorenzo Pellegrini ប៉ុន្តែ Bodo/Glimt បានព្យាយាមវាយបក និងការតែតបាល់បញ្ចូលទីរបស់ Hugo Vetlesen ។ លោក Mourinho បានប្រាប់ Sky Italia ថា ក្រុមរបស់យើងលេងល្អហើយ និងមានការស៊ុតចំគោលដៅច្រើន តែមួយគ្រាប់តែជាតាមស្មើរ គឺជាគ្រាបបាល់គួរអស់សំណើច ព្រោះជាការចាប់បាល់ផ្លាត់របស់អ្នកចាំទី និយាយឱ្យត្រង់ទៅ រឿងដែលខ្ញុំបារម្ភបំផុតគឺរបួសសម្រាប់ (Gianluca) Mancini វាជាការព្រួយបារម្ភ វាជាអ្វីដែលបណ្ដាលមកពីការលេងលើស្មៅសិប្បនិមិត្ត។ ខ្ញុំមានជំនឿទាំងស្រុងលើកីឡាកររបស់ខ្ញុំ នៅក្នុងកីឡដ្ឋានយើងជាមួយនិងការគាំទ្រពីអ្នកគាំទ្រយើង។ ជាក់ស្តែង Bodo/Glimt គឺជាក្រុមដ៏លំបាកមួយ ប៉ុន្តែខ្ញុំក៏មានជំនឿថា យើងនឹងមានអាជ្ញាកណ្តាល និងជំនួយការដ៏ល្អក្នុងជើងទីពីរ។
លោកហាក់មិនមានការពេញចិត្ត ចំពោះអាជ្ញាកណ្តាល ដោយការកាត់សេចក្តី ហាក់មិនមានភាពសុក្រិត និងត្រឹមត្រូវ ក្រោយពេលដែលមានបាល់ Offside ចំនួនពីរលើក មិនត្រូវបានចាប់ ហើយគាត់សង្ឃឹមថា នៅជើងទី 2 និងមានអាជ្ញា កណ្តាលដែលល្អ ហើយលោកក៍និងជឿជាក់ថានិងយកជយ័ជំនះផងដែរ រងចាំមើលបន្តទៀត ថាតើគាត់ធ្វើបានដែរទេ? Sports-Eyes និងបញ្ជាក់បន្ត៕