ការប្រកួតបាល់ទាត់ពិភពលោកត្រូវបានបញ្ចប់ ក្រុមពរ័ទុហ្គាល ក៏មិនបានលើកពាននោះដែរ បើក្រឡេកមកមើលតារាឆ្នើម Cristiano Ronaldo ក៍បានចុះកុងត្រាថ្មីជាមួយក្លឹបក្នុងប្រទេសអារ៉ាប់ប៊ីសាអូឌីត។

Mobile phone repair services, ផ្ទះលេខ 54 ផ្លូវ 426 ទូលទំពូង1 ចំការមន ភ្នំពេញ

ក្រោយពេលដែលមានរឿងចម្រូងចម្រាសជាមួយក្លឹប បិសាចក្រហមរួចមក តារាឆ្នើមរូបនេះបានសម្រេចចុះកុងត្រាថ្មីជាមួយ ក្លឹបអ្នកមាននៅក្នុងប្រទេសអារ៉ាប់ប៊ីសាអូឌីត ជាមួយតម្លែពលកម្មដ៍ខ្ពស់ បើធៀបនិងកីឡាករផ្សេងទៀតនៅក្នុងក្រុម។ ម្ចាស់ក្លឹប Al Nassr មានភាពសប្បាយរីករាយយ៉ាងខ្លាំង ក្រោយអាចនាំយកកីឡាករដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញមក ចូលរួមជាមួយក្លឹប។ក្លឹប Al Nassr បាននិយាយថាវាគឺជាប្រវត្ថិសាស្រ្តមួយដែលមិនធ្លាប់មាន ហើយនេះគឺជាការចុះ ហត្ថលេខាដែល​នឹងមិន ត្រឹមតែជំរុញឱ្យក្លឹបរបស់យើងសម្រេចបាននូវភាពជោគជ័យកាន់តែច្រើនប៉ុណ្ណោះទេ ប៉ុន្តែជាការ លើកទឹកចិត្តដល់លីគ របស់យើង ប្រទេសជាតិរបស់យើង និងមនុស្សជំនាន់ក្រោយ ក្មេងប្រុស និងក្មេងស្រីឱ្យក្លាយជា កំណែដ៏ល្អបំផុតសម្រាប់ ពួកគេ សូមស្វាគមន៍ @Cristiano មកកាន់ផ្ទះថ្មីរបស់អ្នក @AlNassrFC៕

 

យើងរងចាំមើលទាំងអស់គ្នាថាតើ ក្លឹបថ្មីរបស់រ៉ូណាល់ដូ និងទៅជាយ៉ាងណា? ហើយលីកកំពូលរបស់ប្រទេសមួយនេះនិង កាន់តែអស្ចារ្យកំរិតណាដែរ?

By SAME